Pages

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, December 23, 2014

ការលូតលាស់របស់កុមារ




  • ហេតុអ្វីបានជាបុរស់ស្រលាញ់មនុស្សស្រីដែលមានចរិតដូចម្ដាយរបស់ខ្លួន។
  • ការគិតរបស់មនុស្ស

យើងដិងហើយថាមនុស្សគ្រប់រូបតែងតែមានការគិតខុសៗគ្នាហើយការគិតនោះមានពីរប្រភេទ។
     ១  ផ្នែកសម្បជញ្ញះ
     ២   អនុសម្បជញ្ញះ
ចំពោះបញ្ហា អនុសម្បជញ្ញះធ្វើអោយក្មេងមាការចូលចិត្តពុកម្ដាយរបស់ពួកគេតាមរយះភេទខុសគ្នាចំពោះក្មេងប្រុសមាការស្រលាញ់តែលើម្ដាយហើយស្អប់ពុករបស់ខ្លួន ចំណែកក្មេងស្រីស្រលាញ់លើតែពុករបស់ខ្លួនហើយបែរជាស្អប់ម្ដាយទៅវិញ។តាមចិត្តវិទ្យា
​​​​   របស់ក្រិចបុរាណដែលមានរឿងពីរបានកើតឡើងដូចនេះដែលរឿងនេះគេហៅថាការស្មុកស្មាញអូឌីពូស​​​   (oedipus complex)។




 កាលនោះមានបុរសម្នាក់ឈ្មោះ Oedipus បានចូលចិត្តនិងស្រឡាញម្តាយជាងឪពុករបស់ខ្លួន ហើយព្រមទាំងសំលាប់ឪពុកដើម្បីបានរៀបការជាមួយម្ដាយ។ ចំណែករឿងមួយទៀតគគឺជា រឿងចិត្តវិទ្យារបស់កគ្រិចដែរ មានារីម្នាក់ ឈ្មោះ Electra នារីម្នាក់នេះមានការចូលចិត្តតែទៅលើឪពុក ហើយនាងស្អប់ម្ដាយរបស់នាងខ្លាំងណាស់ រហូតដល់សម្លាប់ម្ដាយរបស់នាងដើម្បីបានរៀបការជាមួយឪពុករបស់ខ្លួន ដែលទស្សនៈនេះគេហៅថាស្មុគ្រស្មាញ «អេឡេកត្រា» (Electra Complex)

ការដែលមានបញ្ហាដូចនេះព្រោះតែកាលពីនៅក្មេង ឪពុកឬម្តាយ ថ្នាក់ថ្នមកូន និង នៅជាមួយកូន មិនឲ្យកូន មានការភយ័ខ្លាច ដូចនេះនៅពេលដែលកូនធំឡើង កូន នៅតែស្រឡាញ់និងចង់នៅជាមួយ ពួកគាត់រហូត។ ប៉ុន្តែចំពោះកូនស្រីចង់នៅជាមួយឪពុក និង កូនប្រុសចង់នៅជាមួយម្តាយ ។ ទំាងនេះ គឺមកពី អនុសម្បជញ្ញៈរបស់ក្មេងដែលមានក្នុងខ្លួនរបស់គេតាំងតែនៅពីក្មេងមក។
ពេលខ្លះឪពុកមា្តយធ្វើការបំបែក កូនប្រុស ចេញពីម្តាយនិង បំបែក កូនស្រីចេញពីឪពុកដើម្បីកុំឲ្យមានបញ្ហានេះកើតឡើងនៅេពេលដែលពួកគេមានរ័យធំ។
ទោះជាមានការធ្វើបែបនេះក្តីក៏នៅតែ មានការចូលចិត្ត ដក់ជាប់នៅក្នុងអនុសម្បជញ្ញៈរបស់ក្មេង រហូត។ដូចនេះហើយបានជាពេលខ្លះ នារីៗ ចូលចិត្តរើសយកស្វាមី ដែលមានចរិក ស្រដៀង ឬប្រហាក់ប្រហែលទៅនឹងឪពុករបស់គេ ចំណែកឯបុរសៗ ជ្រើសយកភរិយាដែលមានចរិកលក្ខណៈស្រដៀង នឹងម្ដាយរបស់គេ ធ្វើជាប្រពន្ធ។
































Sunday, November 30, 2014

about humans differ from animal we study with teacher christina



about humans differ from animal we study with teacher christina


  1. Humans differ from animals because humans​ have to study, whereas animals can't study. Humans  can think. They can create things and construct sophisticated products like computers. 
  2. Especially humans use their brain and doing so they can take part to the world's development through technologies. 
  3. Among all human bonds, the maternal bond (mother–infant relationship) is one of the strongest. The maternal bond begins to develop during pregnancy; following pregnancy, the production of oxytocin during lactation increases parasympathetic activity. Thus, it reduces anxiety and theoretically fosters bonding. It is generally understood that maternal xycontin circulation can predispose some females to show caregiving behavior in response to young animals of their species.

Saturday, November 29, 2014

ការធ្វើការទំនាក់ទំនង

ការទំនាក់ទំនងគឺជាទង្វើនៃការផ្លាស់ប្តូរព័ត៌មានពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត។ការចែកចាយឬការផ្លាស់ប្តូរនៃពត៌មានដោយការនិយាយការសរសេរឬការប្រើឧបករណ៍
ផ្ទុកផ្សេងទៀតមួយចំនួន។បើទោះបីជានេះគឺជានិយមន័យដ៏សាមញ្ញ​នៅពេលដែល​​​យើង
គិតអំពីរបៀបដែលយើងអាចធ្វើទំនាក់ទំនងបានក្លាយទៅជាប្រធានបទជាច្រើនស្មុគ្រស្មាញកាន់តែច្រើន។
មុននឹងបានពត៌មានផ្សព្វផ្សាយទៅកាន់សង្គម យើងត្រូវតែដឹងនូវដំណើរការនូវការ
ទំនាក់ទំនង និងការដំណើរការនៃព័ត៌មាន ដែលសារធារណៈទទួលបាន។ ពត៌មាននិមួយយៗដែលបានផ្សព្វផ្សាយជាសារធារណៈត្រូវមានដំណើរការដូចជា​ 














  • ប្រភពពត៌មាន៖ គឺជាអ្នកការសែត ឫមួយក៏ជាអ្នកទំនាក់ទំនងសង្គមដែលគេមានតូនាទីរកឲ្យឃើញនូវពត៌មានថាវាមានប្រភពកមពីណា ហើយវាស្ថិតនៅឯណា។ 
  • អ្នកបញ្ជូន៖ គឺជាអ្នកផ្សព្វផ្សាយនូវពត៌មានទៅកាន់សង្គម ដោយបានបង្ហាញនៅមូលហេតុ ហេតុការណ៍អ្វីដែលកើតមានឡើង។
  • សារ៖ គឺជាទម្រងនៃការយកពត៌មានដោយផ្អែកទៅលើសំនួរទាំង 6មាន ហេតុអ្វី?,កន្លែងណា?, ពេលណា?, នណា?. អ្វី?,ដូចម្តេច? ឫក៏ W5H1(Why, Where, When, Who, What, How)
  • គោលបំណង៖ គឺជាការចង់បង្ហាញ រឺក៏អ្នកការសែតចង់ប្រាប់អ្វីមួយទៅសារធារណៈ។
  • ប៉ុស្តិ៍៖ ជាកន្លែងផ្សព្វផ្សាយ ពត៌មានទៅកាន់សាធារណៈ ហើយពត៌មានដែលបម្រុងនិងធ្វើការផ្សព្វផ្សាយគឺគេបានត្រួតពិនិត្យរួចជាស្រេចហើយ ដើម្បីចៀសវាងនូវកំហុសផ្សេងៗ។
  • កត្តារំខាន៖ មិនថាយើងធ្វើអ្វីនោះទេគឺវាតែងតែមានការរារាំ ឫជាឧបសគ្គគ្រប់ពេលជាពិសេសអ្នកទំនាក់ទំនងខាងសង្គម។
  • អ្នកទទួល៖ គឺមានន័យថាគេបានទទួលពត៌មាន ឫក៏ដំណឹងពីអ្នកបញ្ជូនសារ។
  • លទ្ធផល៖ នៅពេលដែលយើងផ្សព្វផ្សាយពត៌មានអ្វីមួយគឺយើងតែងតែចង់ដឹងអំពីលទ្ធផលថាតើការចេញផ្សាយរបស់យើងវាមានអ្នកចូលចិត្តមើលដែររឺទេ?
  • ឆ្លើយតប៖ រាល់ការផ្សព្វផ្សាយវាតែងតែមានការខុសឆ្គង ឫក៏មិនសមរម្យនូវពាក្យសម្តីនៅពេលដែលយើងធ្វើការផ្សព្វផ្សាយទៅកាន់ទីសារធារណៈ ដូចច្នេះហើយយើងត្រូវការឆ្លើយតប(ការរិៈគន់)របស់សារធារណៈជនដើម្បីកែលំអបន្ថែមទៀង។
  • ការចែកចាយពត៌មាន៖ យើងបានដឹងហើយថារាល់ថ្ងៃនេះវាមានការអភិវឌ្ឍន៏យ៉ាងក្លាំងខាងបច្ចេកវិទ្យា បើសិនជាយើងធ្វើការផ្សព្វផ្សាយអ្វីមួយដែលល្អ ប្លែក សំខាន់ និងមានប្រយោជន៏នោះសារធារណៈជនរបស់យើងនិងធ្វើការចែកចាយបន្តនូវពត៌មាននេះ។
  • បណ្តាញសង្គម៖ រាល់ថ្ងៃការផ្សព្វផ្សាយេពត៌មានយើងអាចផ្សព្វផ្សាយបានគ្រប់ទីកន្លែង គ្រប់ពេលវេលា ហើយយើងអាចផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនដូចជា៖ TV, Radio, YouTube, Twitter, Google+, Facebook, Newspaper, Blogger,Word-press ជាដើមទាំងនេះហើយវាគឺជាបណ្តាញសង្គមដែលពេញនិយមរាល់ថ្ងៃ។ 
  • Saturday, November 8, 2014

    ចិត្តវិទ្យា


                                                                                                                               

    ចិត្តវិទ្យា (ចិត្តវិជ្ជា ក្នុងវចនានុក្រមខ្មែរ) គឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីចិត្ត អារម្មណ៍ សតិ របស់មនុស្សដែលមានទំនាក់ទំនងទៅនឹងការលូតលាស់ ការផ្លាស់ប្ដូរនៃ ចរិយា អត្តចរិត ឥរិយាបថបុគ្គលិកលក្ខណៈ ព្រមទាំងសិក្សាជម្ងឺខាងផ្លូវចិត្តផ្សេងៗ។ គោលបំណងនៃចិត្តវិទ្យាគឺដើម្បីស្វែងយល់អោយច្បាស់លាស់នូវចិត្ត និង ឥរិយាបទរបស់មនុស្ស ក៏ដូចជាទំនាក់ទំនងរវាងមនុស្សទាំងនោះក្នុងក្រុម​ដោយការពិសោធ និង វិធីផ្សេងៗតាមបែបវិទ្យាសាស្ត្រ។ អ្នកដែលសិក្សាចិត្តវិទ្យា ត្រូវបានអោយឈ្មោះថា អ្នកចិត្តវិទ្យា ឫ ចិត្តវិទូ​។ ចិត្តវិទូសិក្សាស្វែងយល់នូវគំនិតដូចជា សញ្ញាណក្ខន្ធ(Perception) ញាណ(Cognition) សតិការ(Attention) អារម្មណ៍(Emotion) មុខងារនៃខួរក្បាល(Brain Functioning) បុគ្គលិកលក្ខណៈ(Personality) ឥរិយាបថ(Behavior) និង ទំនាក់ទំនងក្នុងចិត្តមនុស្សផ្សេងទៀត។

    Wednesday, November 5, 2014

    ការជួបជុំគ្នារបស់ផ្នែកសិស្សទំនាក់ទំនងសង្គម







    ដុនបូស្កូកែប: នៅថ្ងៃទី ៣០ និង​៣១ ខែ តុលា ឆ្នាំ២០១៤ កន្លងទៅនេះ សិស្សផ្នែកទំនាក់ទំនងសង្គមខេត្តកែបបានទៅធ្វើសិក្ខាសិលាជាមួយសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមនៅខេត្តព្រះសីហនុុ ដែលមានលោកឪពុក លី សំណាង អធិការណ៍នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ជាអ្នកដឹកនាំ។

    Tuesday, October 28, 2014

    ការកកើតនៃភពផែនដី

    ប្រវត្តិសាស្រ្តនៃពិភពលោកនេះនៅក្នុងពីរម៉ោងតើអ្នកដឹងទេថា 1% នៃសម្លេងរំខានពីពណ៌សដែលអ្នកបានឃើញនៅលើទូរទស្សន៍ដែលមានអាយុគឺវិទ្យុសកម្មផ្ទៃខាងក្រោយពីក្រុម Big Bang? ថាមាសនៅលើសង្វៀនមួយដែលបានមកពីផ្កាយដែលផ្ទុះ 5 ពាន់លានឆ្នាំកន្លងមកហើយបានដែរឬទេ?


    Monday, October 27, 2014

    ការចុះផ្សព្វផ្សាយ​ ភូមិឃុំមានសុវត្តិភាពនៅសាលាបច្ចេកទេសដុនបូស្កូ

    ​           នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤​ សាលាបច្ចេកទេសដុនបូស្កូកែប​ ដោយមានរដ្ធាភិបាលកែបបានចុះធ្វើការផ្សព្វផ្សាយអំពីភូមិឃុំមានសុវត្តិភាព៖















    Sunday, October 26, 2014

    អ្នកស្រី រស់ សិរីសុទ្ឋា

     

    ​ជីវប្រវត្តិ​

    ​​​​​​​​​​                                                 ​​​ឈ្មោះដើមរបស់ រស់ សិរីសុទ្ធា គឺ រស់សុទ្ធា ឈ្មោះហៅក្រៅ រៃ ។​ ឈ្មោះសិរី ទើបជាឈ្មោះកណ្តាល ថែមតាមក្រោយ ក្រោយពីឈប់រៀន ហើយទៅចាប់អាជីព ជាអ្នកចម្រៀង។ ដូច្នេះ ពលរដ្ឋខ្មែរជាទូទៅ ស្គាល់អ្នកស្រីថា រស់សិរីសុទ្ធា។ ប៉ុន្តែ ភាគច្រើន ច្រើនសរសេរច្រឡំ ទៅជា រស់សេរីសុទ្ធា ទៅវិញ។






    Sunday, July 20, 2014

    ការសាងសង់អាងបន្សុតទឹក

    សាលាបច្ចេកទេសដុនបូស្កូ​ ខេត្តកែបកំពុងកសាងអាងបន្សុតទឹកដែលចាប់ផ្តើមកសាងនៅថ្ងែទី១​ ខែកក្តដា ឆ្នាំ២០១៤។

    សាលាមត្តេយ្យ​ ដុនបូស្កូ ខេត្តកែប

    សាលាមត្តេយ្យដុបូស្កូខេត្តកែបបានបង្កើតឡើងជាពិសេសសម្រាប់ផ្តល់ការអប់រំ​បណ្តុះបណ្តាលដល់កុមាដែលមានអាយុចាប់ពីបីដល់ប្រាំឆ្នាំ។

    Saturday, March 22, 2014


    សាលាដុនបូស្កូកែបជាសាលាដែលមិនយកប្រាក់កម្រៃ សាលានេះចាប់បើកនៅឆ្នាំ 2011









    គុណវិបត្តិនៃគ្រឿងញៀន




    គ្រឿង​ញៀន​ធ្វើឲ​មាន​ការ​ប៉ះ​ពាល់​ដល់​សង្គម​ជាតិ​ គ្រួសារ​និង​ខ្លួន​ឯង​ដូច​ជា:







    Thursday, March 13, 2014

    ពត័មានដុនបូស្កូ

    កាលពីថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ យុវសិស្សនៃសាលាបច្ចេកទេសដុន បូស្កូខេត្តកែប ចាប់បានសត្វពស មួយក្បាលប្រវែងប្រហែលមែត្រ ទម្ងន់៣kg. នៅពេលរសៀល ម៉ោង៣ និង១៥នាទី 

    នាំឲ្យមានការជ្រួលជ្រើមមួយសន្ទុះ ហើយក៏ស្ងប់ទៅវិញ។
      បន្ទាប់ពីគោរពទង់ជាតិ រួចហើយក៏មានមតិគិតគូរមួយចំនួនបានលើកឡើងជាបន្តបន្ទាប់ ដោយអ្នកខ្លះថា ឲ្យយក ទៅធ្វើជាម្ហូប អ្នកខ្លះថា យកទៅលក់ដើម្បីយកលុយចាយ អ្នកខ្លះ ឲ្យយកទៅដោះលែងវិញ អ្នកខ្លះថាយកទៅដាក់ក្នុងសួនសត្វ និងមានមតិដទៃជាច្រើនទៀត ដែលពោលខុសៗគ្នា។
    ដោយមានការចម្រូងចម្រះគ្នាខាងពាក្យសម្ដីបែបនេះ  គេក៏បានរក្សាសត្វពសនោះទុកមួយយប់សិន

    Thursday, February 13, 2014

    ពិធីបុណ្យកីឡាពណ៏

                                                                 
                                                 សាលាបច្ចេកទេសដុនបុស្កូ


                     
                   
      កាលពីថ្ងែទី៣០ ខែមករា​ ឆ្នាំ២០១៤​ នៅសាលាបច្ចេកទេសដុនបូស្កូ​​ មានកម្មវិធីបុណ្យកីឡាពណ៏
    ដែលរៀបចំកម្មវិធីដោយអធិកាសាលាបច្ចេកទេសដុនបូស្កូគឺលោកឪពុក​ លី​​ សំណាង លោកគ្រូ        អ្នកគ្រូ ព្រមទាំងសិស្សាសិស្សនៅសាលាបច្ចេកទេសដោនបូស្កូទាំងអស់ុ។

    Monday, January 13, 2014

    សាលាបច្ចេកទេសដុនបូស្កូ

                                                 សេចក្ដីជូនដំណឹង
    សាលាបច្ចេកទេសដុនបូស្កូមានសេចក្ដីជូនដំណឹងដល់សិស្សានុសិស្សដែលបានបព្ចាប់ការសិក្សានៅវិទ្យាលយ័ហើយមិនទាន់បានបន្តរការសិក្សាទៅសាលាដ៍ទៃដោយសាលាបច្ចេកទេសដុនបូស្កូ ខេត្ត កែប ចាប់ទទួលសិស្សចូលរៀនចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៤ ដោយសាលាយើងខ្ញុំមានមុខវិជ្ចាអោយសិស្សជ្រើសរើស ដូចជា សណ្ធាគារ កសិកម្ម សិល្បះ ហើយឈប់ទទូលពាក្យ ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៤។

    Tuesday, January 7, 2014

    អបអរសាទរខួបទី ៣៥ ណទិវាជយ័ជំនះ ៧ មករា ខេត្តកែប

    កាលពិថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង ៧:៣០នាទីព្រិកនៅមុខវិមានឯករាជខេត្តកែប បានប្រារព្ធពិធីអបអរសាទរខួបទី៣៥ នៃទិវាជយ័ជម្នះ ៧ មករា ដោយមានការ ចូលរួម យ៉ាង កិត្តិយស់ពីសំណាក់ ឯកឧត្តម កែន សត្ថា និងលោកជំទាវ មន្រ្តីរាជការ កងរាជអាវុធហត្ថ លោកគ្រូ​អ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ធដែលបានចូលរួមសរុបប្រមាណជាង ៥៥០០​ នាក់។​ដោយកម្មវិធីនេះប្រព្រិត្តិឡើងអបអរសាទរខួបទី ៣៥ នៃ ៧ មករា ​និង​គោរពវិញ្ញាណ​ខណ្ឌ័​ដល់​វិរជន​ខ្មែរ​​ ដែល​បានពលីជីវិតដើមី្បប្រទេសជាតិ នៅថ្ងៃទី ៧ មករា​ ឆ្នាំ​ ១៩៧៩ ដែល​ជា​ព្រិត្តិការណ៏​ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាហើយក៏ជាថ្ងៃរំលឹកដល់ថ្ងៃរស់ឡើងវិញនៃ​ប្រជាជនកម្ពុជា។​ដោយប្រជាជនគ្រប់រូបបានយល់ច្បាស់ថាបើគ្មានថ្ងៃ ៧ មករា ១៩៧៩ នោះ​ទេក៏គ្មាន​ថ្ងៃនេះដែរ។​ក្មុងរយះ​​ពេល ៣៥ ឆ្នាំមកនេះ​ប្រទេសកម្ពុជា​​បាន​រីក​ចំរើន​​យ៉ានមុតមាំ​ក្រោមការ​ដឹកនាំរបស់​សម្ដេច​អគ្គសេនាបតីតេជោហ៊ុន សែនដើម្បីលើកស្ទួយ សន្ដិសុខ សណ្ដាប់ធ្នាប់​សេដ្ធកិច្ចជាតិ​អោយកាន់​តែរីកចំរើន​លើកឆាកអន្តរជាតិ។​​​​ ដោយប្រជាពល​រដ្ធកម្ពុជាបានរួបរួម​គ្នាដើម្បីការពារបូរណះ​ភាព​ទឹក​​ដី​ដែលធ្វើអោយ​ប្រទេសកម្ពុជា​កាត់បន្ថយ​ភាព​ក្រីក្រក្នុង​មួយឆ្នាំ​បានជាង​មួយភាគរយ។​អាស្រ័យហេតុនេះហើយយើងទាំងអស់គ្នា​ត្រូវ​តែ​​រូប​រួម​គ្នា​ដើម្បី​លើកស្ទួយ​ប្រទេស​កម្ពុជា​អោយ​កាន់​តែរីកចំរើន។