Pages

Tuesday, October 28, 2014

ការកកើតនៃភពផែនដី

ប្រវត្តិសាស្រ្តនៃពិភពលោកនេះនៅក្នុងពីរម៉ោងតើអ្នកដឹងទេថា 1% នៃសម្លេងរំខានពីពណ៌សដែលអ្នកបានឃើញនៅលើទូរទស្សន៍ដែលមានអាយុគឺវិទ្យុសកម្មផ្ទៃខាងក្រោយពីក្រុម Big Bang? ថាមាសនៅលើសង្វៀនមួយដែលបានមកពីផ្កាយដែលផ្ទុះ 5 ពាន់លានឆ្នាំកន្លងមកហើយបានដែរឬទេ?


ហើយថាយើងកំពុងភ្ជាប់ទៅនឹងទឹកអំបិលនៃមហាសមុទ្រជាលើកដំបូងតាមរយៈទឹកក្នុងរាងកាយរបស់យើងនោះ?ប្រវត្តិសាស្រ្តនៃពិភពលោករបស់យើងនៅពីរម៉ោងដែលជារឿងមហិច្ឆតាដែលនឹងផ្ដល់ឱ្យអ្នកនូវការតភ្ជាប់គួរឱ្យភ្ញាក់ផ្អើលដល់ជីវិតប្រចាំថ្ងៃរបស់យើង។ ពីទ្រង់ទ្រាយនៃផែនដីនិងការកើតនៃជីវិតមនុស្សនិងកំណើននៃអរិយធ៌មនេះវាជាទិដ្ឋភាពដ៏ឆាប់រហ័សគឺដោយសារតែភ្លើង។ច្រើនជាង 12 ពាន់លានឆ្នាំកន្លងទៅហើយតារាត្រូវបានបង្កើតធាតុដែលនឹងជំរុញអាយុដែក។ ព្រឹត្តិការណ៍ ផ្ទុះបែក នៃ សកល ដែលគេឲ្យឈ្មោះ ថា ប៊ីគប៉ែង(Big Bang)​។ ការផ្ទុះនេះធ្វើឲ្យ មានការបែកចេញ តារាផ្សេងៗចេញពីគ្នា និងមានការរីករាលដាល នៃសកលកាន់តែធំឡើងៗ។​ ខណៈនោះដែរ ព្រះអាទិត្យរបស់យើង វាជាបំណែក នៃការផ្ទុះរបស់ សកលនោះ បានបង្កើត ជាទំរង់របស់ខ្លួនដោយ ធាតុអ៊ីដ្រូសែនជាចំបង និង មានធាតុផ្សេងៗទៀត ចូលគ្នាជាមួយអ៊ីដ្រូសែន បង្កើតជាចំហេះ។
ធូលីជាច្រើនដែលបានមកជាមួយព្រះអាទិត្យពីការផ្ទុះនៃសកល បាននៅ វិលជុំវិញព្រះអាទិត្យ បានកកើតជាភពផ្សេងៗ ដូច ជា៖ ភពពុធ ភពសៅរ៍ ភពអង្គារ ភពព្រហស្បត្ត ភពសុក្រ ក្នុង នោះក៏មានភពផែនដី ផងដែរ។នៅប្រហែល ជា450 000 000 (4.5 Billion Years Ago) មុន មានភពមួយ មានទំហំប៉ុនភពអង្គារ បានហោះមកបុកជាមួយភពផែនដី ខណៈពេលនោះផែនដីបានបែកជាបំណែក តូចៗ។ចំពោះភពដែលបានបុកផែន មានបំណែកខ្លះចូលទៅក្នុងផែន និង បំណែកខ្លះទៀតជាមួយនិង ផ្នែកខ្លះនៃផែនដី បានហហោះខ្ទាតចេញពីផែនដី និង រងទំនាញគ្នាទៅវិញទៅមកជាមួយនឹងផែនដី។​ការរងទំនាញគ្នាទៅវិញទៅមកធ្វើឲ្យបំណែកភព នោះបានក្លាយទៅជាព្រះចន្ទ ដែលព្រះចន្ទ និងផែនដីទាញគ្នាទៅវិញទៅមក។
ការទាញគ្នានេះធ្វើឲ្យផែនដីមានលំនឹង រត់ត្រង់នៅលើអក្ស័រាងស្វ៊ែរជុំវិញព្រះអាទិត្យ។ ទំនាញរបស់ព្រះចន្ទជួយបន្ថយ ល្បើនរបស់ផែនដី ដែលកាលពីមិនទាន់មានព្រះចន្ទវាធ្វើដំណើរ ៦ម៉ោងក្នុងថ្ងៃដើម្បីវិលជុំវិញព្រះអាទិត្យ តែនៅពេលដែលមានព្រះចន្ទផែនដី ធ្វើការវិលជុំវិញ ព្រះអាទិត្យមានរយៈពេល ២៤​ម៉ោង និងវារត់ត្រង់នៅលើអក្ស័ ស្វ៊ែរ។ ព្រះចន្ទធ្វើឲ្យផែនដីចុះត្រជាក់ និង បង្កើតឲ្យមានការផ្លាស់ប្តូររដូវ។ 

ភាវៈរស់ដែលមានវត្តមាននៅលើភពផែនដីនេះក៏អាស្រយ័ដោយសារ ផែនដី ធ្វើទំនាញ ជាមួយព្រះចន្ទ​ព្រោះបើសិនជា គ្មាព្រះចន្ទទេផែនដី នឹង វិលជុំវិញព្រះអាទិត្យក្នុងរយៈពេល ៦ ម៉ោងក្នុង មួយថ្ងៃ ផែនមិនអាចចុះត្រជាក់ គ្មានទំនាញជាក់លាក់ វិលជុំវិញខ្លួនឯងគ្មានទិសដៅ​ ហើយនៅលើភពផែនដី ក៏គ្មានរដូវដែរ៕
ភពផែនដី មានព្រះចន្ទរបស់ខ្លួន នៅប្រហែល 380 000 000 ឆ្នាំមុន(3.8 Billion Years Ago).។ នៅប្រហែលជា 550 000 000( 550 Million Years Ago) ផែនដីចាប់ផ្តើមមានភាវៈធំៗនៅក្នុងទឹក នឹងចាប់ផ្តើមមានរុក្ខជាតិ ដុះជាច្រើន។ប្រហែល 300 000 000(30 million years ago) រុក្ខជាតិជាច្រើនមានស្លាប់ហើយ​រលួយ កប់នៅក្នុងដី ដែលសព្វថ្ងៃនេះ វាបានក្លាយជាកប្រងឥន្ទៈ។

ប្រហែលជា 250 000 000 (250 Million) មានការផ្ទុះភ្នំភ្លើងដែលធំជាងគេបំផុតនៅលើផែន ការផ្ទុះនេះ ធ្វើឲ្យ មានការបាត់បង់ជីវិត សត្វប្រហែល ៧០ភាគរយបានផុតពូជ។ បន្ទាប់ក៏មានជីវិតភាវៈមួយទៀតបានកកើតឡើង នោះគឺ ដាយណូស័រ  ដែលមានវត្តមាននៅលើផែនដីប្រហែល ជា 116 000 000 ឆ្នាំមុន(116 Million  Years ago)។នៅខណៈនោះផែនដី​ទំាងមូលនៅជាប់គ្នា យ៉ាងធំ ដែលគេហៅថា ប៉ាងគៀ(Pangaea)។ ប្រហែល ជា 650 000 00 ឆ្នាំមុន មានអាចម៍ផ្កាយមួយយ៉ាងធំបានធា្លក់មកលើផែនដី។ពេលនោះផែនដីទាំងមូលត្រូវបាន បំផ្លាញ​ មានពពកជាធូលី បានបិទបាំងព្រះអាទិត្យ ដែលធ្វើឲ្យយុគ្គ​របស់ដាយណូស័រក៏បានផុតពូជនៅពេលនោះទៅ។ ការផុតពូជរបស់ដាយណូស័រ បន្សល់ទុកនូវ ជីវិត សត្វ ថនិកសត្វ ដែលជាពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ មិងមានម្រាម សំរាប់ចាប់កាន់។
ប្រហែលជា 100 000 00(10 Million Years ago) មានការលេចឡើង នៃភ្នំហិមាល័យ។ ប្រហែលជា 26 00 000(2.6 Million years ago) មានការចាប់ផ្តើមវិវត្តន៍ មនុស្ស ពីប្រភេទសា្វ។ ប្រហែលជា 800 000(80 thousands) មនុស្សបានរកឃើញ​ភ្លើងសំរាប់ប្រើប្រាស់ និង សំរាប់ការពារខ្លួនពីសត្វសាហាវ។
ប្រហែលជា 200 000 មនុស្សចាប់ផ្តើចេះនិយាយ ដោយសារមានការវិវត្តន៍ បំពង់សំលេង ដែលមនុស្ស អាចនិយាយ និង ធ្វើការទំានាក់ទំនងគ្នាតាមរយៈការនិយាយ។ មុនពេលដែលមនុស្ស ចេះនិយាយ ពួកគេធ្វើការទំនាក់ទំនងគ្នាតាមរយៈការមើល និងតាមរយៈកាយវិការប៉ុនណោះ។

នៅប្រហែល​ 50 000 ឆ្នាំមុន មានការកកើតទឹកកកនៅប៉ូលខាងជើង ខណៈពេលពេលនោហដែរ មនុស្ស អូម៉ូសាព្យាន បានចាប់ផ្តើម ធ្វើការផ្លាស់ប្តូរទីស្ថាន ចេញពីទ្វីបអាហ្វ្រិច​ទៅទ្វីបផ្សេងៗទៀត ដូចជា ទ្វីបអ៊ឺរុប អាស៊ី និង អូស្ត្រាលី។ ប្រហែលជា 30 000 មនុស្សអូម៉ូសាព្យាន បានមកដល់ ទ្វីប អ៊ឺរុប ជាលើកទី១។
  

0 comments:

Post a Comment