Pages

Saturday, November 29, 2014

ការធ្វើការទំនាក់ទំនង

ការទំនាក់ទំនងគឺជាទង្វើនៃការផ្លាស់ប្តូរព័ត៌មានពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត។ការចែកចាយឬការផ្លាស់ប្តូរនៃពត៌មានដោយការនិយាយការសរសេរឬការប្រើឧបករណ៍
ផ្ទុកផ្សេងទៀតមួយចំនួន។បើទោះបីជានេះគឺជានិយមន័យដ៏សាមញ្ញ​នៅពេលដែល​​​យើង
គិតអំពីរបៀបដែលយើងអាចធ្វើទំនាក់ទំនងបានក្លាយទៅជាប្រធានបទជាច្រើនស្មុគ្រស្មាញកាន់តែច្រើន។
មុននឹងបានពត៌មានផ្សព្វផ្សាយទៅកាន់សង្គម យើងត្រូវតែដឹងនូវដំណើរការនូវការ
ទំនាក់ទំនង និងការដំណើរការនៃព័ត៌មាន ដែលសារធារណៈទទួលបាន។ ពត៌មាននិមួយយៗដែលបានផ្សព្វផ្សាយជាសារធារណៈត្រូវមានដំណើរការដូចជា​ 














  • ប្រភពពត៌មាន៖ គឺជាអ្នកការសែត ឫមួយក៏ជាអ្នកទំនាក់ទំនងសង្គមដែលគេមានតូនាទីរកឲ្យឃើញនូវពត៌មានថាវាមានប្រភពកមពីណា ហើយវាស្ថិតនៅឯណា។ 
  • អ្នកបញ្ជូន៖ គឺជាអ្នកផ្សព្វផ្សាយនូវពត៌មានទៅកាន់សង្គម ដោយបានបង្ហាញនៅមូលហេតុ ហេតុការណ៍អ្វីដែលកើតមានឡើង។
  • សារ៖ គឺជាទម្រងនៃការយកពត៌មានដោយផ្អែកទៅលើសំនួរទាំង 6មាន ហេតុអ្វី?,កន្លែងណា?, ពេលណា?, នណា?. អ្វី?,ដូចម្តេច? ឫក៏ W5H1(Why, Where, When, Who, What, How)
  • គោលបំណង៖ គឺជាការចង់បង្ហាញ រឺក៏អ្នកការសែតចង់ប្រាប់អ្វីមួយទៅសារធារណៈ។
  • ប៉ុស្តិ៍៖ ជាកន្លែងផ្សព្វផ្សាយ ពត៌មានទៅកាន់សាធារណៈ ហើយពត៌មានដែលបម្រុងនិងធ្វើការផ្សព្វផ្សាយគឺគេបានត្រួតពិនិត្យរួចជាស្រេចហើយ ដើម្បីចៀសវាងនូវកំហុសផ្សេងៗ។
  • កត្តារំខាន៖ មិនថាយើងធ្វើអ្វីនោះទេគឺវាតែងតែមានការរារាំ ឫជាឧបសគ្គគ្រប់ពេលជាពិសេសអ្នកទំនាក់ទំនងខាងសង្គម។
  • អ្នកទទួល៖ គឺមានន័យថាគេបានទទួលពត៌មាន ឫក៏ដំណឹងពីអ្នកបញ្ជូនសារ។
  • លទ្ធផល៖ នៅពេលដែលយើងផ្សព្វផ្សាយពត៌មានអ្វីមួយគឺយើងតែងតែចង់ដឹងអំពីលទ្ធផលថាតើការចេញផ្សាយរបស់យើងវាមានអ្នកចូលចិត្តមើលដែររឺទេ?
  • ឆ្លើយតប៖ រាល់ការផ្សព្វផ្សាយវាតែងតែមានការខុសឆ្គង ឫក៏មិនសមរម្យនូវពាក្យសម្តីនៅពេលដែលយើងធ្វើការផ្សព្វផ្សាយទៅកាន់ទីសារធារណៈ ដូចច្នេះហើយយើងត្រូវការឆ្លើយតប(ការរិៈគន់)របស់សារធារណៈជនដើម្បីកែលំអបន្ថែមទៀង។
  • ការចែកចាយពត៌មាន៖ យើងបានដឹងហើយថារាល់ថ្ងៃនេះវាមានការអភិវឌ្ឍន៏យ៉ាងក្លាំងខាងបច្ចេកវិទ្យា បើសិនជាយើងធ្វើការផ្សព្វផ្សាយអ្វីមួយដែលល្អ ប្លែក សំខាន់ និងមានប្រយោជន៏នោះសារធារណៈជនរបស់យើងនិងធ្វើការចែកចាយបន្តនូវពត៌មាននេះ។
  • បណ្តាញសង្គម៖ រាល់ថ្ងៃការផ្សព្វផ្សាយេពត៌មានយើងអាចផ្សព្វផ្សាយបានគ្រប់ទីកន្លែង គ្រប់ពេលវេលា ហើយយើងអាចផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួនដូចជា៖ TV, Radio, YouTube, Twitter, Google+, Facebook, Newspaper, Blogger,Word-press ជាដើមទាំងនេះហើយវាគឺជាបណ្តាញសង្គមដែលពេញនិយមរាល់ថ្ងៃ។ 
  • 0 comments:

    Post a Comment