Pages

Wednesday, November 5, 2014

ការជួបជុំគ្នារបស់ផ្នែកសិស្សទំនាក់ទំនងសង្គម







ដុនបូស្កូកែប: នៅថ្ងៃទី ៣០ និង​៣១ ខែ តុលា ឆ្នាំ២០១៤ កន្លងទៅនេះ សិស្សផ្នែកទំនាក់ទំនងសង្គមខេត្តកែបបានទៅធ្វើសិក្ខាសិលាជាមួយសិស្សានុសិស្សផ្នែកទំនាក់ទំនងសង្គមនៅខេត្តព្រះសីហនុុ ដែលមានលោកឪពុក លី សំណាង អធិការណ៍នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ជាអ្នកដឹកនាំ។


សិក្ខាសិលានេះធ្វើឡើងដើម្បីអោយសិស្សានុសិស្សទាំងពីរក្រុុមមានទំនាក់ទំនងកាន់តែជិតស្និត និងមានឧ៌កាសផ្ដោះប្ដូូរបទពិសោធន៍គ្នាផងដែរ។ លើសពីនេះទៅទៀតក៏មានការប្រកួតកីឡាដើម្បីមិត្តភាពផងដែរ ដែលធ្វើការបែងចែកជាពីក្រុុមគឺក្រុុម កីឡាការនី និងកីឡាករ។
ចំពោះកីឡាករគឺមានការប្រកួតបាល់ទាត់ ដែលជ័យជំនះ បានទៅលើសិស្សានុសិស្សខេត្តកែប ៣ទល់នឹង១។
ចំពោះកីឡាការនីគឺមានការប្រកួតបាល់ទះ ដែលជ័យជំនះបានទៅលើ សិស្សានុសិស្សខេត្តព្រះសីហនុ ២៥ទល់នឹង១៥។
បន្ទាប់ពីសិក្ខាសិលារួច សិស្សានុសិស្សទាំងអស់បានទៅកំសាន្តនៅឆ្នេសមុទ្រអូរត្រេះ ដែលមានការ
ញាំអាហារ និងភេសជ្ជះជាច្រើនមុខ រួមទាំងមានការលេងទឹកយ៉ាងសប្បាយរីករាយ។

0 comments:

Post a Comment