កាលពិថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង ៧:៣០នាទីព្រិកនៅមុខវិមានឯករាជខេត្តកែប បានប្រារព្ធពិធីអបអរសាទរខួបទី៣៥ នៃទិវាជយ័ជម្នះ ៧ មករា ដោយមានការ ចូលរួម យ៉ាង កិត្តិយស់ពីសំណាក់ ឯកឧត្តម កែន សត្ថា និងលោកជំទាវ មន្រ្តីរាជការ កងរាជអាវុធហត្ថ លោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពលរដ្ធដែលបានចូលរួមសរុបប្រមាណជាង ៥៥០០ នាក់។ដោយកម្មវិធីនេះប្រព្រិត្តិឡើងអបអរសាទរខួបទី ៣៥ នៃ ៧ មករា និងគោរពវិញ្ញាណខណ្ឌ័ដល់វិរជនខ្មែរ ដែលបានពលីជីវិតដើមី្បប្រទេសជាតិ នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ដែលជាព្រិត្តិការណ៏ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាហើយក៏ជាថ្ងៃរំលឹកដល់ថ្ងៃរស់ឡើងវិញនៃប្រជាជនកម្ពុជា។ដោយប្រជាជនគ្រប់រូបបានយល់ច្បាស់ថាបើគ្មានថ្ងៃ ៧ មករា ១៩៧៩ នោះទេក៏គ្មានថ្ងៃនេះដែរ។ក្មុងរយះពេល ៣៥ ឆ្នាំមកនេះប្រទេសកម្ពុជាបានរីកចំរើនយ៉ានមុតមាំក្រោមការដឹកនាំរបស់សម្ដេចអគ្គសេនាបតីតេជោហ៊ុន សែនដើម្បីលើកស្ទួយ សន្ដិសុខ សណ្ដាប់ធ្នាប់សេដ្ធកិច្ចជាតិអោយកាន់តែរីកចំរើនលើកឆាកអន្តរជាតិ។ ដោយប្រជាពលរដ្ធកម្ពុជាបានរួបរួមគ្នាដើម្បីការពារបូរណះភាពទឹកដីដែលធ្វើអោយប្រទេសកម្ពុជាកាត់បន្ថយភាពក្រីក្រក្នុងមួយឆ្នាំបានជាងមួយភាគរយ។អាស្រ័យហេតុនេះហើយយើងទាំងអស់គ្នាត្រូវតែរូបរួមគ្នាដើម្បីលើកស្ទួយប្រទេសកម្ពុជាអោយកាន់តែរីកចំរើន។
Tuesday, January 7, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment