Pages

Sunday, June 7, 2015

រឿង Dangerous Boys រឺ អ្នកលេងខោខ្លី


​រឿង Dangerous Boys រឺ អ្នកលេងខោខ្លី
សង្ខេបរឿង


ក្នុងរឿងនេះបញ្ហាដែលបង្ករជម្លោះរវាងក្រុមទាំងពីរគឺនៅចំនុចចាប់ផ្តើមនៃរឿងយើងគឺការធ្វើការវាយតប់គ្នាឌឺដាក់គ្នារាល់ការប៉ះទន្គិចគ្នា តែងតែមានការវាយតប់គ្នា ធ្វើមុខឌឺដាក់គ្នាទៅវិញទៅមក។ ក្រុមជើងកាងមួយត្រូវបានដឹកនាំដោយនាយ Peng និងក្រុមមួយផ្សេងទៀតត្រូវបានដឹកនាំដោយនាយTing​ ដែលជាក្រុមក្មេងស្ទាវមួយក្រុមទៀត។ក្នុងនោះដែរបញ្ហាមួយទៀតគឺនាយ Peng និងប្អូនស្រីរបស់សត្រូវមានទំនាក់ទំនងនិងស្រលាញគ្នាក្រោយមកក្មេងទំនើងទាំងពីរក្រុមមានជម្លោះយ៉ាងខ្លាំង។ពួកគេត្រូវបានលោកគ្រូអ្នកគ្រូព្រមានមិនឱ្យបង្ករអំពើហិង្សាបែបនេះម្តងទៀត។ហើយនៅក្នុងរឿងនោះដែរមានតួអង្គរ Pang ដែលជាប្អូនប្រុសរបស់ ​Peng ក៍បានត្រូវក្រុមក្មេងស្ទាវមួយក្រុមផ្សេងទៀតគឺក្រុមរបស់ Ting ធ្វើបាបដែរ។



 បញ្ហាទី២នោះដែរគឺក្នុងក្រុមគ្រួសារបស់ Peng និង Pang គឺម្ដាយរបស់ពួកគេតែងតែស្រវិងស្រាជារៀងរាល់ថ្ងៃនេះជាបញ្ហាដែលបណ្ដាលឲ្យ Peng និង Pang គ្មានទំនុកចិត្តលើក្រុមគ្រួសា។បញ្ហាទី៣គឺបន្ទាប់ពីជម្លោះរវាងក្រុមទាំងពីមក​ Peng ត្រូវបានលោកនាយកសាលាបណ្ដេញចេញពីការសិក្សាហើយ​ Peng និង Pang ដឹងកំហុសរបស់ខ្លួនក៍បានសុំទោសម្ដាយរបស់ពួកគេ ម្ដាយរបស់ពួកគេបានបញ្ចូន ​ Peng ទៅបរទេសម្តាយរបស់ភីងបានចាប់ផ្តើមឈប់ផឹកស្រាហើយត្រូវរ៉ូវគ្នាជាមួយប្តីរបស់គាត់វិញ។ក្រុមចម្រៀងរបស់ Pang បន្ទាបពីមានអ្នកទស្សនាច្រើនមកក៍មានកាប្រគុំតន្រ្តីយ៉ាងធំមួយ ហើយក្រុមTing នៅតែមិនអស់ចិត្តក៍បានទៅកន្លែងប្រគុំតន្រ្តីដើម្បីធ្វើការវាយតបទៅលើក្រុមចំរៀងរបស់Ting នៅពេលនោះដែរ Peng មិនបានទៅបរទេសទេក៍បានមកជួយ ប្អូនប្រុសរបស់គេក្នុងនោះដែលឈុតដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅត្រង់កន្លែងដែល Peng និងTing ធ្វើការប្រកួតគ្នានិងការ ប្រគុំតន្រ្តីរបស់ក្រុម Pang បន្ទាប់ពីការប្រកួតគ្នាក្រុម ប៉ូលីសចាប់ពួក ហើយចុងបញ្ចប់នៃរឿងគឺការជួបគ្នារវាងក្រុមទាំងពីដោយការអោបគ្នាដោយគ្មានជម្លោះនិងដោយការស្រលាញ់និងរាប់អាន។

ចំណងជើងភាសាអង់គ្លេសៈ Dangerous Boys
ចំណង់ជើងភាសាថៃៈ​Wai Peng Nak Laeng Kha Sun
ចំណងជើងភាសាខ្មែរៈ ក្រុមក្មេងស្ទាវ អ្នកលេងខោខ្លី
ថ្ងៃចេញៈ០៩ តុលា​២០១៤
ប្រភេទរឿងៈ វាយតប់, ល្ខោន
ចាងហា្វងៈផូច អារណូន( Poj Arnon)

0 comments:

Post a Comment